ប្រជុំ ជ្រេីសរេីសគ្រួសារទទួលផលសម្រាប់គម្រោងសង្គ្រោះបន្ទាន់ក្នុងដំណាក់កាលនៃជម្ងឺ COVID 19
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២១
100
ថ្ងៃអង្គារ ៥ រោច ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារភ្នាក់ងារអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា ខេត្តរតនគិរី បាន ចុះប្រជុំ ជ្រេីសរេីសគ្រួសារទទួលផលសម្រាប់គម្រោងសង្គ្រោះបន្ទាន់ក្នុងដំណាក់កាលនៃជម្ងឺ COVID 19 ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)ក្រោមការដឹកនាំនិងជួយសម្របសម្រួល ពីលោកស្រេង ជាហេង អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរីនិងជា ប្រធានសម្របសម្រួលភ្នាក់ងារអនុវត្តគម្រោងថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក.លោកស្រីក្រុមប្រឹក្សាឃុំត្រពាំងក្រហម លោកមេភូមិ លោក.លោកស្រី ជាប្រធាន. អនុប្រធាននិងសមាជិកសហគមន៍កសិកម្មកែប្រែជីវភាព ស្ថិតនៅភូមិ០១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុប២៧នាក់ស្រី១៦នាក់ ។
ចំនួនអ្នកចូលទស្សនា
Flag Counter