ចេញផ្សាយ ២៩ ធ្នូ ២០២០
140
នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលរតនគិរី បានអនុវត្តសកម្មភាពការងាររបស់ខ្លួន បានចុះតាមដានដល់កសិករបានចំនួន២៧គ្រួសារ
ដែលជាបណ្ដុំអាជីវកម្មចិញ្ចឹមត្រី ដែលគាំទ្ររដោយកម្មវិធី ASPIRE របស់មន្ទីរ ក្នុងគោលបំណង វិភាគ និងស្វែងរកនូវ
១.បញ្ហាប្រឈម ការលំបាក
២.វិធីសាសន៍ដោះស្រាយ
៣.ផែនការអនុវត្តបន្ត
៤.បទពិសោធន៍ល្អរបស់កសិករក្នុងការដោះបញ្ហាលើការចិញ្ចឹមត្រី ជាក់ស្ដែងយើងបានបែងចែកការចុះតាមគោលដៅ ជា៤ក្រុម មាន
-ក្រុមទី១ដឹកនាំដោយលោក ខៀវ ឡុច ចុះជួយគាំទ្រ បណ្ដុំអាជីវកម្មចិញ្ចឹមត្រីលំជ័ររុងរឿង ស្ថិតនៅឃុំលំជ័រ ស្រុកអូរយ៉ាដាវ
-ក្រុមទី២ ដឹកនាំដោយលោក អ៊ុយ សុវណ្ណសីលមនី ចុះជួយគាំទ្រ បណ្ដុំអាជីវកម្មចិញ្ចឹមត្រីចំរើនផល ស្ថិតនៅឃុំលំជ័រ ស្រុកអយ៉ាដាវ
-ក្រុមទី៣ ដឹកនាំដោយលោក ផាត បញ្ញា ចុះជួយគាំបណ្ដុំអាជីវកម្មចិញ្ចឹមត្រីភូមិ៥ ត្រំពាំងច្រេសជោគជ័យ ស្ថិតនៅឃុំត្រពាំងច្រេស ស្រុកកូនមុំ
- ក្រុមទី៤ ដឹកនាំដោយលោក ភាច លិច ចុះជួយគាំទ្របណ្ដុំអាជីវកម្មចិញ្ចឹមត្រីសុខភាពត្រពាំងច្រេស នៅស្រុកកូនមុំបានចុះដល់ទីតាំងស្រះរបស់កសិករ