ចេញផ្សាយ ២១ ធ្នូ ២០២០
160
សូមគោរពជូនលោកប្រធានមន្ទីរ ខ្ញុំបាទសូមធ្វើសេចក្ដីរាយកាណ៍ អំពីកម្មភាពការងារនៅថ្ងៃទី ១៧
ខែធ្នូ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលរតនគិរី បានអនុវត្តសកម្មភាពការងាររបស់ខ្លួន
បានចុះតាមដានដល់កសិករបានចំនួន២០គ្រួសារ ដែលជាបណ្ដុំអាជីវកម្មចិញ្ចឹមត្រី
ដែលគាំទ្ររដោយកម្មវិធី ASPIRE របស់មន្ទីរ ក្នុងគោលបំណង វិភាគ និងស្វែងរកនូវ
១.បញ្ហាប្រឈម ការលំបាក
២.វិធីសាសន៍ដោះស្រាយ
៣.ផែនការអនុវត្តបន្ត
៤.បទពិសោធន៍ល្អរបស់កសិករក្នុងការដោះបញ្ហាលើការចិញ្ចឹមត្រី ជាក់ស្ដែងយើងបាន
បែងចែកការចុះតាមគោលដៅ ជា៤ក្រុម នៅឃុំកិចុង ស្រុកបរកែវ នៅឃុំភ្នំកុក
ស្រុកវើនសៃ នៅឃុំត្រពាំងច្រេស ស្រុកកូនមុំ និងនៅ ឃុំប៉ាតាង ស្រុកលំផាត់
បានចុះដល់ទីតាំងស្រះរបស់កសិករ !!! សូមអរគុណ