ចេញផ្សាយ ១៦ តុលា ២០២០
290
នាព្រឹកថ្ងៃចន្ទ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំ និងពិភាក្សាលើរបៀបវារ:ចំនួន០៣
ក្នុងនោះមាន ១-ការណែនាំពីការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ២-ការរីករាយដាលជំងឺឆ្លងសត្វ និង
ទី៣-ការគ្រប់គ្រងស្ថិតិសត្វ ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល
កម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការ
អញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
លោកប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ លោកប្រធាននាយកដ្ឋានផលិតកម្មសត្វ
លោកប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល លោកប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស
និងនីតិកម្ម លោកនាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ និងលោក
លោកស្រីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។