សិក្ខាសាលាផ្សព្វផ្សាយគម្រោងលើកដំបូងនៅថ្នាក់ខេត្ត
ចេញ​ផ្សាយ ០៩ តុលា ២០២០
214

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី០៨ខែតុលា ឆ្នាំ២០២០ នៅខេត្តរតនគិរី។ ◦ នៅក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងលើកដំបូងនៅថ្នាក់ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគរី) ក្រោមអធិបតី ឃី កុសល អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានផ្នែកគាំពារបរិស្ថាននិងសង្គមនៃគម្រោង ពិពិធកម្មកសិកម្មកម្ពុជា លោកបណ្ឌិត ស៊ន សាន អគ្គនាយករងនៃអគ្គនាយកដ្នានសុខភាពសត្ វនិងផលិតកម្មសត្វ និង លោកសយ សូណាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទ និងរុក្ខាប្រមាញ់ ខេត្តរតនគិរី។ គោលបំណងនៃសិក្ខាសាលាដើម្បី៖ (១)ផ្សព្វផ្សាយព័ត៌មានគម្រោងទៅសហគមន៍កសិកម្ម ◦ ក្រុមផលិត កសិ-ធុរកិច្ចខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម ម្ចាស់កសិដ្ឋានចិញ្ចឹម សត្វ ម្ចាស់សត្តឃាតដ្ឋាន ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនៅក្នុងតំបន់គោលដៅ (២) ផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហិរញ្ញប្បទាន ឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ធទាំងអស់ (៣) កំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម ក្រុមផលិត កសិ-ធុរកិច្ចខ្នាតតូច និងមធ្យម និងអ្នកពាក់ព័ន្ធ ដើម្បីរៀបសំណើធ្វើពិពិធកម្មកសិកម្ម និងផែនការអាជីវកម្ម ដែលនឹងទទួលបានហិរញ្ញប្បទានពីគម្រោង និងពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និង (៤)ផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់យេនឌ័រ។ សមាភាពចូលរួមក្នុងសិក្ខាសាលានេះអញ្ជើញមកពីតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទខេត្តរតនគិរី សហគមន៍កសិកម្ម ក្រុមផលិត ម្ចាស់កសិ-ធុរកិច្ចខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនអ្នកផ្តល់សេវាបច្ចេកទេសSBKនិងសហការីអនុវត្តគម្រោង ពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបប្រមាណជាង៦០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter