ចេញផ្សាយ ០៦ តុលា ២០២០
139
្ងៃចន្ទ ១១ កើតដល់ថ្ងៃអង្គារ១២កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៨ ដល់ថ្ងៃ២៩ខែកញ្ញា ឆ្នាំ២០២០ខណ្ឌរដ្ឋបាលជលផលរតនគិរី
បានចុះជួយសម្របសម្រម ក្នុងការងារសហគមន៍នេសាទ ស្រែអង្គ្រង ក្នុងឃុំស្រែអង្គ្រង
ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានប្រធានបទដូចខាងក្រោម៖
១.ការណែនាំអំពីតួនាទីនិងភារៈកិច្ចរបស់គណកម្មការសហគមន៍នេសាទ
២.ភាពជាអ្នកដឹកនាំក្នុងសហគមន៍នេសាទ
៣.បញ្ហាប្រឈមកន្លងមកនិងដំណោះស្រាយ
៤.បទបង្ហាញច្បាប់ស្តីពីជលផលផល
៥.រៀបចំផែនការសម្រាប់អនុវត្តខែតុលា
ដែលមានអ្នកចូលរួមសរុប១៥រូបក្នុងនោះមកពីសហគមន៍នេសាទសិរីមង្គល.ត្រពាំងច្រេស
ចំនួន០៥រូប ស្រី០២រូប សហគមន៍នេសាទស្រែអង្គ្រង ចំនួន១០រូបស្រី០២រូប