វគ្គបណ្តុះបណ្តាលស្តីពីការគាំពារ បរិស្ថាន និងសង្គម
ចេញ​ផ្សាយ ០៥ តុលា ២០២០
103
ថ្ងៃសុក្រ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ខ្ញុំបាទ ឈាង ណូរ៉ា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្រ្តីផែ្នក សហគមន៍កសិកម្មនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគាំពារ បរិស្ថាន និងសង្គម ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)ក្រោមអធិតីភាព លោកបណ្ឌិត សរចិត្រា អគ្គលេខាធិការរងនិងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តគោលដៅ តំណាងក្រុមហ៊ុនអ្នកផ្តល់សេវាបច្ចេកទេសពី SBK និងARD និងសហការីអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន៧៨នាក់ ស្រី១៣នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter