ចេញផ្សាយ ២២ កញ្ញា ២០២០
135
ងៃព្រហស្បតិ៍៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២០
ខ្ញុំបាទឈាង ណូរ៉ា ប្រធានការិ.សហគមន៍កសិកម្ម បានរួមដំណើរជាមួយលោក ស្រេង ជាហេង
អនុប្រធានមន្ទីរ និងជាប្រធានសម្របសម្រួលថ្នាក់ខេត្តនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា
ចូលរួមប្រជុំពិនិត្យនិងពិភាក្សាចុងក្រោយស្តីពីការរៀបចំយន្តការនិងសម្ភារៈផ្សព្វផ្សាយដល់ក្រុមផលិត
ក្នុងការគាំទ្រដល់ការការធ្វេីពិពិធកម្មនិងទទួលយកនូវសម្ភារៈសម្រាប់អនុវត្តគម្រោង ក្រោមអធិបតីភាព
លោក សរចិត្រា អគ្គលេខាធិការរងនិងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយមានការចូលរួមពី
មន្រ្តីថ្នាក់ខេត្ត/រាជធានីទាំង១៣នៃគោលដៅគម្រោង ក្រុមការងារគម្រោងថ្នាក់ជាតិ ក្រុមហ៊ុន
ក្រសួងពាក់ព័ន្ធសរុបប្រមាណ៦១នាក់ ស្រី១០នា់
-អង្គប្រជុំមានគោលបំណងៈ
១.រៀបចំឯកសារផ្សព្វផ្សាយដល់ក្រុមផលិត
២.បង្ហាញពីវិធីសាស្រ្តសម្រាបលជូនដំណឹងដល់វិស័យឯកជន
៣.ពិភាក្សាពីវិធីសាស្រ្ត គាំពារសង្គម និងបរិស្ថាន
៤. ផ្សេងៗ