ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ពិធីចែកពូជត្រីអណ្ដែង និងចំណីត្រី ដល់កសិករបណ្ដុំអាជីវកម្មចិញ្ចឹមត្រី ចំនួន៩០គ្រួសារ នៅឃុំលំជ័រ ស្រុកអូរយ៉ាដាវ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី។ ពិធីនេះ មានការអញ្ជើញចូលរួមពីលោក ម៉ា វិចិត្រ អភិបាលនៃគណៈអភិបាលស្រុក មន្រ្តីខណ្ឌរដ្ឋបាលជលផល ទីប្រឹក្សាកម្មវិធី ASPIRE មន្រីផ្សព្វផ្សាយកសិកម្ម ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកមេឃុំ ភ្នាក់ងារផ្សព្វផ្សាយឃុំ កងកម្លាំងប្រដាប់អាវុធ និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម