ចេញផ្សាយ ២២ កក្កដា ២០២០
295
ថ្ងៃអង្គារ ១ កើត ខែស្រាពណ៍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០
ខណ្ឌរដ្ឋបាលជលផលរតនគិរីបានចុះជួយសម្របសម្រួលការងារសហគមន៍នេសាទ ភ្នំកុក.ប៉ាកកាឡាន់ ស្ថិតក្នុងឃុំភ្នំកុកស្រុកវើនសៃ ខេត្តរតនគិរី ដោយមានការអញ្ចើញចូលរួមពីលោក មេឃុំ.លោកនាយប៉ុស្ត៍រដ្នាលឃុំ សរុបចំនួន២១នាក់ស្រី០៣នាក់
១.ពិនិត្យលើសមាជិកគណកម្មការសហគមន៍នេសាទ ដែលនៅជាគណកម្មការសហគមន៍
.(សុំលាឈប់ចំនួន១រូបផ្លាស់ទីលំនៅចំនូន១រូប)និងស្នើសុំឲ្យធ្វើការបោះឆ្នោតជ្រើសរើសគណកម្មការសហគមន៍ឡើងវិញ
២.ពិនិត្យលើលទ្ធផលសកម្មភាពការងារដែលអនុវត្តកន្លងមក
៣.បញ្ហាប្រឈមនិងតំរូវការចាំបាច់របស់សហគមន៍នេសាទ
៤.ដំណោះស្រាយ
៥.ការណែនាំ និងអប់រំច្បាប់ស្តីពីជលផលដល់គណកម្មកាសហគមន៍នេសាទ
៦.ជួយសម្របសម្រួលការរៀបចំផែនការសម្រាប់អនុវត្តបន្តដល់គណកម្មការសហគមន៍នេសាទ
៧.ការប្រគល់ឧបករណ៍ឆក់ត្រីចំនួន១គ្រឿងដល់ខណ្ឌរដ្ឋបាលជលផល