ពិធីដុតបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្ដីពីជលផល នៅស្រុកកូនមុំ
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
317

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០  លោក ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី និង មន្ត្រីខណ្ឌរដ្ឋបាលជលផល ព្រមទាំងមានការចូលរួម ពីប្រជាពលរដ្ឋ គណកម្មការសហគមន៍នេសាទសិរីមង្គល ត្រពាំងច្រស ស្រែអង្គ្រង និងអាជ្ញាធរដែនដី ភូមិ ឃុំ សរុបចំនួន ២៣នាក់(ស្រ្តី៧នាក់)បានមូលមតិគ្នានឹងយោងតាមច្បាប់ស្ដីពីជលផល បានរៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្ដីពីជលផលនៅក្នុងទីធ្លានៅក្នុងវត្ត ស្ថិតនៅក្នុងភូម៥ ឃុំត្រពាំច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ឧបករណ៍ទាំងអស់នោះរួមមាន: ១.ឧបករណ៍ដាយចាប់ត្រី ចំនួន ០៦ ស្នើរនឹង០៦មាត់ ក្នុង ១ម៉ាត់ៗ មានប្រវែងកម្ពស់ម៉ាត់ 3m*បណ្ដោយ35m ប្រវែង 35m ២.ម៉ងក្រឡា ៥-៧cm មានចំនួន៧ដៃ ស្មើរនឹង២០០m

ចំនួនអ្នកចូលទស្សនា
Flag Counter