ថ្ងៃទី០៩ខែ មិថុនា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដឹកនាំដោយលោក ឈាង ណូរ៉ា ប្រធានការិយាល័យ បានសម្របសម្រួលវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែដល់ សមាជិកបណ្ដុំអាជីវកម្មបន្លែស្ថិតនៅភូមិ០៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ (ASPIRE) និងមានកសិករចូលរួមចំនួន៤២នាក់ ស្រី០៧នាក់។ វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លេី ៖ 1.ការរៀបចំដីសម្រាប់ផលិតកូនបន្លែ 2.បច្ចេកទេសនៃការដាំបន្លែ 3.ការថែទាំ 4.ការផ្សំថ្នាំពុលពីរុក្ខជាតិសម្រាប់កម្ចាត់សត្វល្អិត 5.ការផលិតជីទឹក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម