ការចុះជួបសំណេះសំណាលជាមួយកសិករដែលទើបទទួលបានផ្ទះសំណាញ់ពីកម្មវិធីASPIRE
ចេញ​ផ្សាយ ២៦ ឧសភា ២០២០
346
ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារនៃកម្មវិធី ASPIRE ដែលដឹកនាំដោយលោកបណ្ឌិត សយ សូណា ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត និងលោកអនុប្រធានមន្ទីរ បានចុះជួបកសិករដាំបន្លែ នៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់។ ទី១. ចុះជួបកសិករ ឈ្មោះ សឹង ខុន ជាកសិករដែលទើបទទួលបានផ្ទះសំណាញ់ពីកម្មវិធី ASPIRE ឆ្នាំ២០២០ កន្លងមក លោក សឹង ខុន បានដាំសណ្ដែកគួ និងត្រសក់ផ្អរ ក្នុងផ្ទៃដីប្រមាណជា ៥,០០០ ម៉ែត្រការ៉េ ក្នុងមួយវដ្តនៃបន្លែនេះ គាត់អាចលក់បានចំណូលប្រហែល ១២ លានរៀល។ ទី២. ចុះជួបកសិករ ដាំសណ្ដែកគួ និងត្រសក់ផ្អរ ឈ្មោះ ពូ កាយ ដែលដាំក្នុងផ្ទៃដី ប្រមាណជា ៥,០០០ ម៉ែត្រការ៉េ ហើយក្នុងមួយវដ្តនៃបន្លែរបស់គាត់ អាចប្រមូលផលបាន ពី១០ ទៅ ១២ លានរៀល។ សូមបញ្ជាក់ថា បន្លែរបស់ពួកគាត់ ត្រូវបានលក់ទៅឱ្យឈ្មួញកណ្ដាល ដែលឈ្មួញបានយកលក់បន្តរទៅអ្នកលក់តាមតូប នៅផ្សារបានលុង ទីរួមខេត្តរតនគិរី។
ចំនួនអ្នកចូលទស្សនា
Flag Counter