ពិធីចែកពូជបន្លែ និងសម្ភារៈដល់សមាជិកបណ្ដុំអាជីវកម្ម ចំនួន៥៤គ្រួសារ នៅឃុំអូរជុំ ស្រុកអូរជុំ
ចេញ​ផ្សាយ ២៦ ឧសភា ២០២០
393
ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ពិធីចែកពូជបន្លែ និងសម្ភារៈដល់សមាជិកបណ្ដុំអាជីវកម្ម ចំនួន៥៤គ្រួសារ នៅឃុំអូរជុំ ស្រុកអូរជុំ ដែលរៀបចំឡើងដោយអង្គការ SVC ក្រោមកិច្ចសន្យាជួលអ្នកខាងក្រៅនៃកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (ASPIRE) រវាង SVC និង PDAFF ក្រោមអធិបតីភាពលោកបណ្ឌិត សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានការចូលរួមពីលោក អភិបាលរងស្រុកអូរជុំ លោកអនុប្រធានមន្ទីរកសិកម្ម ប្រធានការិយាល័យជំនាញ តំណាងក្រុមប្រឹក្សាឃុំ អ្នកសម្របសម្រួលអង្គការ SVC ក្រុមផ្សព្វផ្សាយកសិកម្មថ្នាក់ខេត្ត ស្រុក មន្ត្រីតាមដាន និងវាយតម្លៃ និងទីប្រឹក្សាបច្ចេកទេសកម្មវិធី ASPIRE។ លោកបណ្ឌិត សយ សូណា បានមានប្រសាសន៍ណែនាំដល់កសិករឲ្យដាំបន្លែតាមលក្ខណៈបច្ចេកទេសដែលបានទទួលការបណ្ដុះបណ្ដាលរួចហើយ និងបានជំរុញការដាំដុះបន្លែឲ្យទាន់ដើមរដូវ ដើម្បីផ្គត់ផ្គង់ទីផ្សារ ខណៈពេលដែលបន្លែនាំចូលពីទីផ្សារប្រទេសជិតខាងត្រូវបានបិទជិត “នេះជាឱកាសរបស់កសិករយើង”។ កសិករម្នាក់ៗទទួលបាន៖ - គ្រាប់ពូជត្រកួន ចំនួន ០១ស្បោងធំ - គ្រាប់ពូជស្ពៃចង្កឹះ ចំនួន ០២កញ្ចប់ - គ្រាប់ពូជត្រសក់ ចំនួន ០២កញ្ចប់ - គ្រាប់ពូជសណ្ដែកកួរ ចំនួន ០២កញ្ចប់ - ធុងទឹកស្រោចដំណាំ ចំនួន ០១គូ ។
ចំនួនអ្នកចូលទស្សនា
Flag Counter