ចេញផ្សាយ ២៦ ឧសភា ២០២០
276
ថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី មានកិច្ចប្រជុំមួយស្តី
ពីការពិគ្រោះយោបល់ ថ្នាក់ខេត្តតាមវីឌីអូក្នុងការត្រួតពិនិត្យពីបញ្ហាប្រឈមដែលពាក់ព័ន្ធគោលនយោបាយកសិកម្ម សម្រាប់ឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែង
តាមរយះប្រព័ន្ធរូបភាព និងសម្លេង (Video Conference -Skype) ខេត្តគោលដៅដែលបានអនុវត្តកម្មវិធីAspire ជាមួយនឹង លោក ខៀវ ហួត ។
ក្នុងនោះសមាសភាពអ្នកចូលរួមមានៈ លោកសយ សូណា ប្រធានមន្ទីរ និងជាអនុកម្មវិធីASPIRE លោក ង៉ែត ធារ៉ា អនុប្រធាន មន្ទីរ លោក សែម រឿន ប្រធានការិ.ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
លោក មោង ម៉ាន់ ប្រធានការិ.ផលិតកម្ម និងបសុព្យាបាល លោក ស ធារី ប្រធាន ការិយាល័យផ្សព្វផ្សាយ លោក ញ៉ឹក លឿត ប្រធានការិ.កៅស៊ូ
លោក ងួន សុគន្ធ នាយខណ្ឌរដ្ឋបាលជលផល លោកស្រី មោង ពុទ្ធាលក្ខិណា អនុ.ការិ.កសិឧស្សាហកម្ម មន្រ្តីតាមដានដាន និងវាយតម្លៃ ព្រមទាំងទីប្រឹក្សាទាំង៤រូប ។
ក្នុងនោះផងដែរ បានពិភាក្សាពិគ្រោះយោបល់និងត្រួតពិនិត្យទៅលើចំណុចជាច្រើន ដូចខាងក្រោម ៖
_ការរៀបចំស្ថាប័ន និងក្របខណ្ឌគតិយុទ្ធ
_ ការអភិវឌ្ឍធនធានមនុស្ស
_ ការអភិវឌ្ឍបច្ចេកវិទ្យាកសិកម្ម
_ការរៀបចំឯកសារ និងសារផ្សព្វផ្សាយកសិកម្ម
_ការផ្តល់សេវាផ្សព្វផ្សាយកសិកម្ម
_ការត្រួតពិនិត្យតាមដាន និងវាយតម្លៃ
_ការងារសហគមន៍កសិកម្ម។