ចេញផ្សាយ ២២ ឧសភា ២០២០
458
ថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ខេត្តរតនគិរី៖ លោកសយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិង
ការប្រែប្រួលអាកាសធាតុ(ASPIRE) និងមានការចូលរួមពីលោកអភិបាលស្រុកបរកែវ មន្រ្តីសម្របសម្រួលថ្នាក់ស្រុក មន្រ្តីបង្គោល ថ្នាក់ខេត្ត ទីប្រឹក្សាM&E និង មន្រ្តីCEW
បានចុះគាំទ្រ ចែកពូជដំឡូងមី(KU50)ដល់កសិករចំនួន៤៦គ្រួសារដែលបានចង់ក្រងក្នុងបណ្តុំអាជីវកម្មដំឡូងមី ស្ថិតនៅភូមិជ្រុងកិះចុង ឃុំកិញចុង ស្រុកបរកែវ។