ថ្ងៃព្រហស្បត្តិ៍ ១៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានដឹកនាំមន្រ្តីបង្គោលថ្នាក់ខេត្ត ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ទាំង៦ មន្រ្តីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ មកចូលរួមវគ្គបណ្តុះ បណ្តាលដល់កសិករ និងអ្នកពាក់ព័ន្ធអំពីការប្រើប្រាស់ផ្ទះសំណាញ់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលមានទីតាំងធ្វើនៅផ្ទះកសិករ ឈ្មោះ សេង ហួរ ភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ហើយទំហំផ្ទះសំណាញ់នេះមានទំហំ 10X36 និងបណ្តុះបណ្តាលដោយបុគ្គលិកក្រុមហ៊ុន (NEW GROWTH ) ក្នុងគោលបំណង ផ្តល់បច្ចេកទេស ដាំដុះ និងណែនាំធ្វើបទបង្ហាញ ពីការប្រើប្រាស់ផ្ទះសំណាញ់ដល់កសិករ និងអ្នកពាក់ព័ន្ធក្នុងកម្ម វិធីASPIRE ។ក្នុងនោះផងដែរ ក្រុមហ៊ុន ក៍បានផ្តល់ពូជ ចំនួនដល់កសិករផងដែរ ដូចជា ស្ពៃក្រញាញ់ ត្រសក់ទ្រើង ត្រប់វែង ព្រមទាំងទុយយោ និងប្លាស្ទិកគម្របដីផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម