មហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងទិសដៅ២០២០ របស់សហគមន៍កសិកម្មស្រែអង្គ្រងរីកចម្រើន
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០២០
254
ថ្ងៃព្រហស្បត៌៍ ០៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២០ លោក ជា នាត អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់សហគមន៍កសិកម្មស្រែអង្គ្រងរីកចម្រើននៅភូមិ០២ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ មានសមាសភាពអ្នកចូលរួមសរុប ៣៦ស្រី២៦នាក់។មានគោលបំណងមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩របស់សហគមន៍កសិកម្ម ។ សហគមន៍កសិកម្មកស្រែអង្រ្គងរីកចំរើនមានទុនសរុប ៣៩ ៥៧៧ ០០០៛នៅក្នុងឆ្នាំ២០១៩សហគមន៍បានអនុវត្តនូវមុខរបរមួយចំនួនគឺឥណទានកសិកម្ម និង ទិញលក់ស្រូវ កាកែច្នៃអង្ករ និងលក់ជីធម្មជាតិ ដោយទទួលបានប្រាក់ចំនេញពីមុខរបរចំនួន ៣ ៤៦៧ ៨០០រៀល។
ចំនួនអ្នកចូលទស្សនា
Flag Counter