ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ ខ្ញុំបាទ ផាន ភា មន្ត្រី ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រោមកិច្ចសហការណ៍ជាមួយអង្គការ អាយ សុី អេស អូ បានចូលរួមក្នុងកម្មវិធី មហាសន្និបាតបូកសរុបលទ្ធផល ប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មអភិវឌ្ឍន៍លុងឃុង ដែលមានទីតាំងស្ថិតនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ។ + មហាសន្និបាទនេះ មានរយ:ពេល១ព្រឹក + ក្នុងគោលបំណង÷ ១.ដេីម្បីបូកសរុបការងារដឹកនាំ គ្រប់គ្រងសហគមន៍កសិកម្មរយៈពេលមួយឆ្នាំកន្លងមកជូនសមាជិកសហគមន៍កសិកម្ម ២.ដើម្បីរាយការណ៍អំពីដំណើរការ នឹងលទ្ធផលនៃការប្រកបមុខរបររបស់សហគមន៍កសិកម្មជូនដល់សមាជិក ៣.ដើម្បីអនុម័តផែនការសកម្មភាព ផែនការហិរញ្ញវត្ថុ និងបញ្ហាពាក់ព័ន្ធផ្សេងៗ ជូនសមាជិកសហគមន៍ + កម្មវិធីនេះមានការអញ្ជើញចូលរួមដោយ÷ • លោក អ៑ូ ចាន់ដារ៉រឹទ្ធ អភិបាលរងស្រុកបរកែវ • លោក ឆុន រ៉ាសុី តំណាងអង្គការ អាយ សុី អេស អូ • រួមមានលោក មេឃុំ មេភូមិ បុគ្គលិក អង្គការ អាយ សុី អេស អូ សរុបចំនួន ៣៩នាក់ ស្រី ១៤នាក់.
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម