រៀបចំធ្វើបច្ចុប្បន្នភាពគណកម្មការសហគមន៍នេសាទ និងរៀបចំបោះឆ្នោតជ្រើសរើសប្រធានគណកម្មការសហគមន៍នេសាទថ្មី
ចេញ​ផ្សាយ ០៧ កុម្ភៈ ២០២០
311

ថ្ងៃសុក្រ ១៤ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលរតនគិរីបានចុះរៀបចំធ្វើបច្ចុប្បន្នភាពគណកម្មការសហគមន៍នេសាទ និងរៀបចំបោះឆ្នោតជ្រើសរើសប្រធានគណកម្មការសហគមន៍នេសាទថ្មី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោកស្រេង ជាហេង អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីលោក មេឃុំ លោកមេម៉ុស្ត៍ លោកមេភូមិ នៅក្នុងភូមិ ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុប ៦៥រូប ស្រី២២រូប និងបានបោះឆ្នោតជ្រើសរើសប្រធានគណកម្មការសហគមន៍ចំនួន០១រូប គឺលោកស្រី ឌុក ចាន់នី ភេទស្រី ៥១ ជាប្រធានគណកម្មការសហគមន៍ ជំនួសលោក ទួន សុខេង ដែលបានលាឈប់ពីប្រធានគណកម្មការសហគមន៍នេសាទក្នុងភូមិ ៥ ឃុំត្រពាំង ច្រេស ស្រុកកូនមុំខេត្តរតនគិរី។

ចំនួនអ្នកចូលទស្សនា
Flag Counter