ចេញផ្សាយ ០២ ធ្នូ ២០១៩
301
ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នំា២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី
បានដំណើរការរៀបចំចងក្រងបណ្តុំអាជីវកម្មដំណាំដំឡូងមី នៅភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ដែលមានសមាជិកចំនួន ៤៥គ្រួសារ ទៅតាមកម្មវិធីមាន :
១) ការសម្រេចចិត្តចូលជាសមាជិកបណ្តុំ
២) បង្ហាញពីគោលបំណងក្នុងការចងក្រងបណ្តុំ
៣) បង្ហាញពីក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសថ្នាក់ដឹកនំាក្រុម
៤) ដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនំាក្រុមចំនួន ៣ដងមាន ប្រធានក្រុម អនុប្រធានក្រុម និងហិរញ្ញឹក
៥) បង្ហាញពីភារ:កិច្ចរបស់ថ្នាក់ដឹកនំាក្រុម
៦) ការដាក់ឈ្មោះបណ្តុំ សមាជិកបានសម្រេចដាក់ឈ្មោះបណ្តុំអាជីវកម្មដំណាំដំឡូងមីយ៉ាទុងជោគជ័យ.