ចេញផ្សាយ ២១ វិច្ឆិកា ២០១៩
294
ថ្ងៃពុធ ៩រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ការិ.អភិវឌ្ឍន៍កសិកម្ម បានសហការណ៍ជាមួយការិ.ចុះបញ្ជីសហគមន៍កសិកម្ម របស់នាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម បានចុះមកធ្វើបច្ចុប្បន្នភាពសហគមន៍កសិកម្ម នៅសាលប្រជុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី ក្រោមអធិបតីភាព÷
- លោក ស្រី វង់ ផល្លា អនុ.នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម
- លោក ង៉ែត ធារ៉ា អនុ.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី
- លោក គង់ ពិសិដ្ឋ ប្រធានការិ.ចុះបញ្ជីសហគមន៍កសិកម្ម
- និងមានថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចូលរួមសរុបចំនួន ២២ ស្រី២ នាក់.
ជាលទ្ធផល: ថ្នាក់ដឹកនាំសហគមន៍កសិកម្មបានយល់ និងបានបំពេញរាល់ទិន្នន័យ និងភាពរីកចម្រើន ដែលសហគមន៍មាន ទៅក្នុងតារាងធ្វើបច្ចុប្បន្នភាពរបស់សហគមន៍កសិកម្ម