កិច្ចប្រជុំជាមួយកសិករដាំដំណាំដំឡូងមី នៅស្រុកអូរជុំ ខេត្តរតនគិរី
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០១៩
264

ព្រឹកថ្ងៃពុធ ០៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ជា នាត អនុការិយាល៍យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសម្របសម្រួល កិច្ចប្រជុំ (MSP) លើផលិតផលដំឡូងមី ដើម្បីពិភាក្សាគ្នារកដំណោះស្រាយនានារបស់ផលិតផលនៅភូមិប៉ាជន់ ឃុំឯកភាពស្រុកអូរជុំខេត្តរតនគិរី ក្រោមកិច្ចសហការណ៍ជាមួយ មន្ទីរពាណិជ្ជកម្មរបស់គម្រោង(AIMS) ។ ដែលមានអ្នកចូលរួមសរុប ៥៣នាក់/ស្រី២២នាក់៖ -អាជ្ញាធរឃុំ៖ ០១នាក់ -មន្រ្តីមន្ទីរពាណិជ្ជកម្ម ៖ ០២នាក់ -មន្រ្តីកសិកម្ម ៖ ១នាក់ - អាជ្ញាធរឃុំ ៖០១នាក់ -អ្នកប្រមូលទិញ៖ ០១នាក់ -ក្រុមការងារ SM ៖ ០២ នាក់ -អ្នកផលិតដំឡូងមី៖ ៤៥នាក់ ជាលទ្ឋផល យើងសង្កេតឃើញថាអាជ្ញាធរមូលដ្ឋាន អ្នកប្រមូលទិញដំឡូងមី ក្រុមអ្នកផលិតដំឡូងមី បានពិភាក្សាគ្នាបញ្ហាប្រឈមផ្សេងៗ និងដំណោះស្រាយផ្សេងៗ ឈ្មួញបានកំណត់គុណភាពនិង តម្លៃដំឡូងមីដែលត្រូវការ និងបានកណត់ស្ថាប័នភាគីពាក់ព័ន្ធដោះស្រាយរាល់បញ្ហាផ្សេងៗរបស់ចង្កោម

ចំនួនអ្នកចូលទស្សនា
Flag Counter