ការផ្សព្វផ្សាយវ៉ាក់សាំង និងចាក់ថ្នាំការពារជំងឺសារទឹកគោ ក្របី នៅឃុំត្រពាំងច្រេស និងឃុំតឺន ស្រុកកូនមុំ
ចេញ​ផ្សាយ ០៧ តុលា ២០១៩
336

ថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ដឹកនាំដោយលោក មោង ម៉ាន់ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះផ្សព្វផ្សាយវ៉ាក់សាំង និងចាក់ថ្នាំការពារជំងឺសារទឹកគោ ក្របី នៅឃុំត្រពាំងច្រេស និងឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។ ក្នុងនោះបានចាកសត្វគោបានចំនួន២១០ក្បាល  បានចែកកាបូបពេទ្យសត្វចំនួន០១ និងម្ជុលចំនួន០៣ប្រអប់អោយទៅពេទ្យសត្វភូមិដែលខ្វះខាត  ព្រមទាំងបាន ទុកវ៉ាក់សាំងអោយពេទ្យសត្វភូមិសម្រាប់ចាក់គោ ​ក្របី ដែលមិនទាន់បានចាក់វ៉ាក់សាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter