ចេញផ្សាយ ១២ សីហា ២០១៩
338
ស្ថានភាពទឹកជំនន់ទន្លេស្រែពកមកទល់ម៉ោង១៦ ថ្ងៃ១០ ខែសីហា ឆ្នាំ២០១៩ ទឹកទន្លេបានចាប់ផ្តើមស្រកមានកំពស់១៣.៦ម
ដែលជន់លិចចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ មានកពស់ទឹក១៤.10ម បានបង្កអោយលេចលង់ភូមិឋាន ដីស្រែចំការប្រជាពលរដ្ឋសរុប ២.២៤៥គ្រួសារ
និង១៣៥គ្រួសារដែលមិនលេចទឹក តែលិចដីស្រែចំការនៅឃុំកាលែង ស្រុកលំផាត់ នៅក្នុងស្រុកចំនួន២គឺ
១-ស្រុកលំផាត់ មាន២ឃុំ ៧ភូមិ មានប្រជាពលរដ្ឋចំនួន ១ .៥៤៩គ្រួសារ ដំណាំស្រូវចំនួន ១.៦០៦ហត ចំការចំនួន ២១៧ហត។ជាមួយគ្នានេះនៅឃុំកាលែងបានជន់លិច
ដំណាំស្រូវ១២ហត ចំការសរុប ២៦៨ហតរបស់ប្រជាជន១៣៥គ្រួសារក្នុងភូមិចំនួន៣។ ចំពោះសត្វចិញ្ចឹមគឺមកទីទួលពុំមានស្លាប់ឡើយ។
សរុបរួមសម្រាប់ស្រុកលំផាត់លើផ្នែកកសិកម្មបានលេចលង់ដំណាំស្រូវ ១.៦១៨ហត និងចំការសរុប៤៨៥ហត(ដំឡូងមី សណ្តែកសៀង ចន្ទី និងដំណាំរួមផ្សំ)
២-ស្រុកកូនមុំ មាន៣ឃុំ ៦ភូមិ មានប្រជាពលរដ្ឋ ៦៩៦គ្រួសារ ដំណាំស្រូវ១.១៦៦ហត ចំការសរុប២៦៣ហត។ ចំពោញសត្វចិញ្ចឹមគឺមកទីទួល ពុំមានស្លាប់ឡើយ។
សរុបមកទល់ពេលនេះទឹកជំនន់បានជន់លេចដំណាំកសិកម្ម ៣.៥៣២ហតក្នុងនោះដំណាំស្រូវចំនួន ២.៧៨៤ហត ចំការសរុប៧៤៨ហត
និងសត្វចិញ្ចឹមបានមកទីទួលសុវត្ថភាពពុំទាន់មានសត្វឈឺឬស្លាប់ឡើយ។ រយៈពេល២ថ្ងៃនេះឯកឧត្តម គន់ គីម អនុប្រធានគណៈកម្មាធិការគ្រោះមហន្តរាយ
និងឯកឧត្តម អ៊ុយ សំអាត កាកបាទក្រហមកម្ពុជា បានបន្តចុះពិនិត្យស្ថានភាពជាក់ស្តែង និងចែកអំណោយ ។