+ ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី រៀបចំសិក្ខាសាលាស្តីពី គោលការណ៍ណែនាំសម្រាប់អ្នកឯកទេសផ្សព្វផ្សាយកសិកម្ម ក្រោមអធិបតីភាពលោក គង់ ពុទ្ឋារិទ្ឋ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឆឹង សុខុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាល និងមានការចូលរួមពីការិយាល័យជំនាញក្រោមមន្ទីរ ការិយាល័យកសិកម្មក្រុងបានលុង និងខណ្ឌរដ្ឋបាលជលផល សរុបអ្នកចូលរួម២៣នាក់ ស្រី០៣នាក់។ សិក្ខាសាលានេះមានគោលបំណងដើម្បីប្រមូលរាល់មតិយោបល់ និងតម្រូវការរបស់អ្នកឯកទេសកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម