ការចុះត្រួតពិនិត្យទប់ស្កាត់និងបង្រាបបទល្មើសជលផលនៅចំណុច អូរកន្សែង ក្នុងភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវឿនសៃ ខេត្តរតនគិរី
ចេញ​ផ្សាយ ២០ មីនា ២០១៩
274
កាលពីថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០១៩ ផ្នែករដ្ឋបាលជលផលសេសានសហការជាមួយអាជ្ញាធរនិងកម្លាំងចម្រុះស្រុកវើនសៃ បានចុះត្រួតពិនិត្យទប់ស្កាត់និងបង្រាបបទល្មើសជលផល ត្រង់អូរកន្សែង ក្នុងភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី បានជួបប្រទះ បទល្មើសជលផល ដាក់ធ្នស់រាំងទប់ស្កាត់អូរ និងរួមជា១សាច់អូនក្រឡា២សង់ទីម៉ែត បណ្តោយ៣០ម ទទឹង១.៥ម ដោយការធ្វើនេសាទខាងលើវាខុសនិងច្បាប់ស្តីពីជលផល ត្រង់ជំពូកទី១៤មាត្រាទី១០០និងចំណុច២នៃច្បាប់ស្តីពីជលផល ក្នុងពេលចុះប្រត្តិបត្តិការបង្រាបបទល្មើសត្រង់ចំណុចទីតាំងខាងលើក្រុមយើងខ្ញុំពុំបានជួបឬស្គាល់អត្តសញ្ញាណជនប្រព្រឹតបទល្មើសខាងលើឡើយគឺនៅសល់តែវត្ថុតាងបទល្មើសតែប៉ុណ្ណោះ ដោយមានការពិបាកក្នុងការធ្វើដំណើរនិងមធ្យោបាយដឹកជញ្ជូនវត្ថុតាង ក្រុមយើងខ្ញុំបានឯកភាពគ្នា ធ្វើកំណត់ហេតុនិងដុតបំផ្លាញវត្ថុតាងបទល្មើសចោលនៅកន្លែងកើតហេតុខាងលើ។
ចំនួនអ្នកចូលទស្សនា
Flag Counter