ចេញផ្សាយ ១៤ មីនា ២០១៩
384
ថ្ងៃចន្ទ០៦កេីត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩
លោក ឡុង លន តំណាងការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរួមដំណេីរជាមួយលោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពិធីមហាសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៨របស់សហគមន៍កសិកម្មកែប្រែជីវភាព ស្ថិតនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី មានអ្នកចូលរួមសរុប ៣៤ នាក់ ស្រី្ត ១៧នាក់ គាំទ្រដោយអង្គការឌីភីអេ។ សហគមន៌កសិកម្មកែប្រែជីវភាពមានមុខរបរសរុបចំនួន ០៥មុខ ប៉ុន្តែការងារដែលសម្រេចបានលើមុខរបរមានចំនួន ០៣មុខរបរ ដូចជា ១.សេវាកម្មដាំសណ្តែកសៀង ២.ឥណទានកសិកម្ម ៣.សន្សំប្រាក់
ក/ សមិទិ្ឋផលនានាដែលសហគមន៌កសិកម្មកែប្រែជីវភាពបានទទួលពីអង្គការឌីភីអេមានដូចជា៖
១.ឃ្លាំងសហករណ៍ចំនួន១ខ្នងសម្រាប់ការប្រជុំរបស់សហគមន័
២.រោងម៉ាស៊ីន និងម៉ាស៊ីនកិនស្រូវ១គ្រឿង(ខ្នាតធំ)
៣.ទុនទទួលបានពីឌីភីអេ= ១០,៧០០,០០០ រៀល
៤.ត្រាក់ទ័រ១គ្រឿង
៥.លានហាលស្រូវ១កន្លែង
៦.ជង្រុកស្រូវ១
៧.ស្រះទឹក១ អណ្តូងស្នប់១
៨.តុក១ កៅអី៥
៩.ជញ្ជីង២គ្រឿង
១០.ម៉ាស៊ីនដេបេ១គ្រឿង និងម៉ាស៊ីនអ៊ុតផ្លាស់ស្ទិច១គ្រឿង
១១.បេដាក់អង្ករ ៤០០ និងថងប្លាសិ្ទចដាក់អង្ករចំនួន ៦៣៤ថង
ខ/ផែនការបន្តសម្រាប់ឆ្នាំ២០១៩ មាន០៤មុខគឺ៖
១.ឥទានកសិកម្មទៅដល់សមាជិកចំនួន១៥នាក់ ស្រី០៧នាក់
២.សន្សំប្រាក់សមាជិកទាំងអស់ និងចូលរួមសន្សំទាំងអស់គ្នា
៣.កិនស្រូវលក់អង្ករ ផលិតអង្កររំដួលអោយបាន២០០០គឺឡូ និងផលិតអង្ករធម្មតាអោយបាន១០០០គីឡូ
៤.សេវាកម្មត្រាក់ទ័រ