ពិធីប្រគល់ទទួលថវិកាគាំទ្រដល់សហគមន៍កសិកម្មចម្រុះរតនល្អឹនក្រែងនិងសហគមន៍កសិកម្មអភិវឌ្ឍន៍លុងឃុង
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០១៨
399
ថ្ងៃធុធ១៤រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការICSOបានរៀបចំពិធីប្រគល់ទទួលថវិកាគាំទ្រដល់សហគមន៍កសិកម្មចម្រុះរតនល្អឺនក្រែន និងសហគមន៍កសិកម្មអភិវឌ្ឍន៍លុងឃុងក្រោមអធិបតីភាព លោកឆឹង សុខុនអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ដោយមានការចូលរួមពីអាជ្ញាធរឃុំលុងឃុង ឃុំអូរជុំ លោក/លោកស្រីអភិបាលរងស្រុកបរកែវ ស្រុកអូរជុំ តំណាអង្គការពាក់ព័ន្ធ ម្ចាស់ជំនួយនិង តំណាងសហគមន៍កសិកម្មទាំងសរុបប្រមាណ៣៤នាក់ ស្រី០៤ ។ +ការផ្តល់ថវិកាដល់សហគមន៍កសិកម្មទាំងពីរនេះក្នុងគោលបំណងជួយបង្កើនមុខរបរដល់សហគមន៍កសិកម្មតាមរយៈការផលិតបន្លែសុវត្តិភាព ការធ្វើផលិតកម្មដំណាំដំឡូងមី និងការចិញ្ចឹមសត្វ(មាន់)ក្នុងទឹកប្រាក់ប្រមាណ១០.០០០$ក្នុង០១សហគមន៍កសិកម្ម
ចំនួនអ្នកចូលទស្សនា
Flag Counter