សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨
+ ការិយាល័យក្សេត្រសាស្រ្ត៖ ដឹកនាំដោយលោក សែម រឿន បានយកពូជស្រូវសែនពិដោរចំនួន១១៦០គីឡូក្រាមចែកជូនកសិករចំនួន៣៧គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់នៅឃុំហាត ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។
+ ការិយាល័យផ្សព្វផ្សាយកសិកម្ម៖ ដឹកនាំដោយលោក ស ធារី បានចុះពិនិត្យមើលស្រែបង្ហាញរបស់កសិករ និងធ្វើបច្ចុប្បន្នភាពភ្នាក់ងារផ្សព្វផ្សាយកសិកម្មនៅស្រុកលំផាត់ ខេត្តរតនគីរី។
+ ការិយាល័យកសិ-ឧស្សាហកម្ម៖ ដឹកនាំដោយលោក ថន ណារុន បានចុះពិនិត្យស្រែ នៅភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ ដែលបានសង្គ្រោះឡើងវិញ ដោយប្រើពូជស្រូវសែនពិដោរ ផ្ដល់ដោយមន្ទីរកសិម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម