ប្រជុំស្តីពីគោលការណ៍ណែនាំ និងអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ១៥ កញ្ញា ២០១៨
293

ថ្ងៃទី១៤/០៩/២០១៨  នៅសាលប្រជុំមន្ទីរកសិកម្មមានកិច្ចប្រជុំស្តីពីគោលការណ៍ណែនាំនិងអនុសាសន៍របស់រដ្ឋមន្រ្តីក្រសួងកសិកម្មទាំង៧ចំនុច ដឹកនាំអង្គប្រជុំដោយលោកបណ្ឌិត សយ សូណា ប្រធានមន្ទីរកសិកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងថ្នាក់ដឹកនាំការិយាល័យក្រោមឱវាទមន្ទីរទាំងអស់។ គោលការណ៍ណែនាំនិងអនុសាសន៍របស់រដ្ឋមន្រ្តីក្រសួងកសិកម្មទាំង៧ចំនុចមានដូចខាងក្រោម៖

ទី១. បន្តគាំទ្រការលើកកម្ពស់ និងជំរុញការ អភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ 
ទី២. ជំរុញការអនុវត្តកសិកម្មប្រកបដោយស្ថិរភាព និងមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ ត្រូវផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អទាំងក្នុងវិស័យផលិតកម្មសត្វ និងសុខភាពសត្វ និងវិស័យជលផលដើម្បីធានាឲ្យមានការផ្លាស់ប្តូរ និងត្រូវធ្វើឲ្យប្រសើរឡើងដល់ការកំណត់ ការគ្រប់គ្រងហានិភ័យធម្មជាតិ និងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត
ទី៣. ត្រូវអនុវត្តរាល់ វិធានការដើម្បីកាត់បន្ថយការថមថយនៃគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងធ្លាក់ចុះប្រព័ន្ធអេកូឡូស៊ី។ អង្គភាពជំនាញត្រូវបន្តខិតខំរៀបចំកំណត់តំបន់ដាំដុះឲ្យបានសមស្របតាមប្រភេទដំណាំនិងទិសដៅប្រើប្រាស់យូរអង្វែង។ 
ទី៤. ជំរុញនិងលើកទឹកចិត្តវិស័យឯកជនឲ្យចូលរួមផ្សព្វផ្សាយ បញ្ចូលបច្ចេកវិទ្យាថ្មីៗដូចជាការប្រើគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម ការផលិតពូជថ្មី ការកែច្នៃវិចខ្ចប់ ទទួលបានការគាំទ្រទីផ្សារក្នុងស្រុក និងការនាំចេញ 
ទី៥. បង្កើនកិច្ចសហការពហុភាគីក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា ដើម្បីបង្កើនភាពកក់ក្តៅនិងទំនុកចិត្តជូនប្រជាកសិករ និងពាណិជ្ជករ។
ទី៦. គ្រប់អង្គភាពក្រោមឱវាទត្រូវបន្តជំរុញការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តដែលមានស្រាប់ ឲ្យមានប្រសិទ្ធភាព និងបន្តរៀបចំនិងចងក្រងលិខិតបទដ្ឋានគតិយុត្តឲ្យសមស្រមតាមនិន្នាការរីកចម្រើនរបស់ជាតិ
ទី៧.ជំរុញការធ្វើកសិកម្មចម្រុះរួមបញ្ជូលទាំងការចិញ្ចឹមសត្វ ដាំដំណាំ ចិញ្ចឹមត្រីក្នុងសហគមន័ព្រៃឈើ និងសហគមន៍នេសាទដើម្បីកាត់បន្ថយការពឹងពាក់ទាំងស្រុកលើធនធានធម្មជាតិ ឈានទៅកាត់បន្ថយភាពក្រីក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter