ទិវាមច្ឆាជាតិ ០១ កក្កដា
ចេញ​ផ្សាយ ១៦ កក្កដា ២០១៨
411

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែបឋមមាសាឍ ឆ្នាំច សំរិទ្ឋិស័ក ពុទ្ឋសករាជ ២៥៦២ ត្រូវនិងថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៨ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានរៀបចំប្រារព្ធពិធីអបអរសាទរ
ទិវាមច្ឆាជាតិ ០១ កក្ដា ២០១៨ និងបានប្រលែងកូនត្រីចំនួន ២០០០០កូន និងមេពូជត្រី១០០គ.ក្រ(ពូជត្រីប្រា អណ្តែង និងឆ្ពិន) នៅបឹងទំនប់ត្រពាំងក្រហម ភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រខេត្តរតនគិរី និងមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត អភិបាលស្រុក អភិបាលរងស្រុកកូនមុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ខណ្ឌរដ្ឋបាលជលផល មន្ត្រីកសិកម្មខេត្ត ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងប្រជាជន សរុបប្រមាណជា១៦០នាក់។ ទិវាមច្ឆាជាតិនេះ ត្រូវបានកំណត់ប្រារព្ធឡើងនៅថ្ងៃទី០១ កក្កដា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ៖ 
- រំលឹកដល់ប្រជាពលរដ្ឋទាំងអស់អោយចេះស្រលាញ់ធនធានជលផល
- បង្កើនផលស្តុកត្រីតាមបឹងធម្មជាតិ
- ចូលរួមអភិរក្ស ថែរក្សា និងការពារធនធានជលផលដើម្បីអោយមាននិរន្តរភាព
- ហាមឃាត់កុំអោយមានសកម្មភាពនេសាទខុសច្បាប់ដូចជាការបំពុលត្រី ឆក បោកគ្រាប់ និងនេសាទខុសរដូវ
- និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ចំនួនអ្នកចូលទស្សនា
Flag Counter