រុក្ខទិវា ០៩ កក្តា ២០១៨
ចេញ​ផ្សាយ ០៦ កក្កដា ២០១៨
321
ថ្ងៃព្រហស្បតិ៍ ៨ រោច ខែបឋមមាសាឍ ឆ្នាំច សំរិទ្ឋិស័ក ពុទ្ឋសករាជ ២៥៦២ ត្រូវនិងថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៨ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានរៀបចំប្រារព្ធពិធីអបអរសាទររុក្ខទីវា(ទិវាដាំកូនឈើ)នៅបរិវេនដីសម្បទាន សង្គមកិច្ច ស្រុកកូនមុំ ខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម
ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រខេត្តរតនគិរី និងមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត អភិបាលស្រុក អភិ​បាលរងស្រុកកូនមុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ
ខណ្ឌរដ្ឋបាលព្រៃឈើ មន្ត្រីកសិកម្មខេត្ត ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងប្រជាជន សរុបប្រមាណជា៣៦០នាក់។ កម្មពិធីរុក្ខទិវាត្រូវបានកំណត់ប្រារព្ធឡើងនៅថ្ងៃទី០៩ កក្កដា ជារៀងរាល់ឆ្នាំ ។ ក្នុងគោលបំណង ៖
- បង្កើនតំបន់ទេសភាពធម្មជាតិបៃតង នៅក្នុងតំបន់
- ស្តារដើមឈើឡើងវិញ តាមរយៈការដាំកូនឈើឡើងវិញ
- ការពារ និងអភិរក្សគម្រប់ព្រៃឈើនៅក្នុងតំបន់ឲ្យមាននិរន្តរភាព។
ចំនួនអ្នកចូលទស្សនា
Flag Counter