+ ថ្ងៃសុក្រ ៣កើត ខែបឋមសាធ ឆ្នាំច សំរិទ្ឋិស័ក ពុទ្ឋសករាជ ២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានសហការណ៍ជាមួយអគ្គនាយកដ្ឋានកៅស៊ូ ដឹកនាំដោយលោក ហ៊ីម អូន អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ បើកវគ្គផ្សព្វផ្សាយអំពីបច្ចេកទេសដាំដុះ ការថែទាំ និងការព្យាបាលជម្ងឺលើដំណាំកៅស៊ូ នៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្នុងនោះផងដែរ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកៅស៊ូ ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត លោកអភិបាលស្រុក ប្រធានការិយាល័យកៅស៊ូ មន្ត្រីកសិកម្មស្រុកអូរយ៉ាដាវ អ្នកពាក់ព័ន្ឋ និងកសិករដាំកៅស៊ូ សរុបប្រមាណ៤៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម