សិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្ដីពី៖ កិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្ម ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្
ចេញ​ផ្សាយ ០៤ មិថុនា ២០១៨
479

ថ្ងៃព្រហស្បតិ៍ ​​២រោច ខែជេស្ឋ ឆ្នាំច សំរឹទិ្ឋស័ ពុទ្ឋសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មន្រ្តីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួម កម្មវិធីសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្ដីពី៖ កិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្ម ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមគណអធិបតីភាព របស់លោក ស្រ៑ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម នៅសណ្ឋាគារ ប្រេសីុដង់ ខេត្តបាត់ដំបង ដែលមានសិក្ខាកាមចូលរួមទាំង ២៥ខេត្តក្រុង សរុបចំនួន 57នាក់ ស្រី 8នាក់.

លទ្ធផលការពិភាក្សាសម្រាប់ការចូលរួម កម្មវិធីសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្ដីពី៖ កិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្ម ជាមួយមន្ទីរកសិកម្ម នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារ ប្រេសុីដង់ ខេត្តបាត់ដំបង មានដូចខាងក្រោម៖
+ ចំណុចខ្វះខាតរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មមានដូចជា:
១. ការដូរទំរង់បែបបទនៃការចុះបញ្ជីរញឹកញាប់ពេក
២. ការផ្សព្វផ្សាយលិខិតបទដ្ឋានមិនទូលំទូលាយ
៣. រាល់ការផ្សព្វផ្សាយរបស់នាយកដ្ឋាន មិនមានមន្ត្រីថ្នាក់ស្រុកចូលរួម
៤. ខ្វះខាតលិខិតបទដ្ឋានក្រោមច្បាប់
៥. មិនបានរំលឹកវគ្គសំខាន់ដែលបានបណ្ដុះបណ្ដាលរួចហើយ
+ ដំណោះស្រាយសម្រាប់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម:
១. ត្រូវប្រើទំរង់នៃការចុះបញ្ជីមានលក្ខណ: បញ្ឈរ
២. ត្រូវមានវគ្គផ្សព្វផ្សាយលិខិតបទដ្ឋានជាច្រើនបន្ថែមទៀត
៣. រាល់ពេលមានវគ្គផ្សព្វផ្សាយដែលសំខាន់ៗត្រូវមានការអញ្ជើញមន្ត្រីថ្នាក់ស្រុកចូលរួម
៤. ត្រូវកសាងលិខិតបទដ្ឋានក្រោមច្បាប់បន្ថែមទៀត
៥. ត្រូវមានវគ្គរំលឹក សម្រាប់វគ្គណាដែលចាំបាច់
++ ចំណុចខ្វះខាតរបស់មន្ទីរកសិកម្មក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្ម:
១. ខ្វះយន្តការសម្របសម្រួលជាមួយអង្គការក្រៅរដ្ឋាភិបាល
២. ធនធានមនុស្សនៅក្នុងការិ.អភិវឌ្ឍន៍សហគមន៍កសិកម្មមិនសូវមានជំនាញ
៣. ខ្វះការតាមដានផែនការកម្មវិធី
៤. មន្ទីរកសិកម្មមួយចំនួនមិនទាន់បានបែងចែកតួនាទីគ្រប់គ្រងសហគមន៍កសិកម្មទៅដល់មន្ត្រីការិយាល័យស្រុក
++ ដំណោះស្រាយរបស់មន្ទីរកសិកម្មក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្ម:
១. ត្រូវមានយន្តការសម្របសម្រួលជាមួយអង្គការនានានៅក្នុងតំបន់
២. គួរដាក់មន្ត្រីដែលមានជំនាញ គណនេយ្យ អភិវឌ្ឍន៍ជនបទ ច្បាប់ជាដើម
៣. បង្កើនការតាមដានផែនការកម្មវិធីរបស់
៤. ត្រូវបែងចែកតួនាទីគ្រប់គ្រងសហគមន៍កសិកម្មទៅដល់មន្ត្រីថ្នាកស្រុក
+++ ចំណុចខ្វះខាតរបស់មន្ត្រីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម:
១. មន្ត្រីមិនទាន់យល់ច្បាស់អំពីតួនាទី ភារ:កិច្ចរបស់ខ្លួននៅឡើយ
២. មិនទាន់បានអនុវត្តន៍ច្បាប់សហគមន៍កសិកម្មពេញលេញនៅឡើយ
៣. ចំនួនមន្ត្រីនៅតាមការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម មានចំនួនតិចតួចនៅឡើយ
៤. មិនទាន់យល់ច្បាស់អំពីរនិតិវីធីក្នុងការអនុវត្តន៍ធ្វើមហាសន្និបាតប្រចាំឆ្នាំ
៥. មិនទាន់បានធ្វើទិន្នន័យបច្ចុប្បន្នភាពសហគមន៍កសិកម្មនៅឡើយ
៦. សមត្ថភាពរបស់មន្រ្តីការិ. អភិវឌ្ឍន៍សហគមន៍កសិកម្មនៅមានកំរិត
៧. មិនបានចូលរួមធ្វើមហាសន្និបាតប្រចាំឆ្នាំជាមួយសហគមន៍កសិកម្ម
៨. មិនទាន់បានធ្វើការផ្សព្វផ្សាយអំពីរការផ្លាស់ប្ដូរស្លាកសញ្ញាសហគមន៍កសិកម្ម និងត្រាសហគមន៍កសិកម្មនៅឡើយ
+++ ដំណោះស្រាយរបស់ការិ.អភិវឌ្ឍន៍សហគមន៍កសិកម្មសម្រាប់អភិវឌ្ឍន៍សហគមន៍កសិកម្ម:
១. មន្ត្រីត្រូវសិក្សាស្វែងយល់អំពីរតួនាទី និភារៈកិច្ចអោយបានសីុជំរៅបន្ថែមទៀត
២. ត្រូវអនុវត្តន៍ច្បាប់សហគមន៍កសិកម្មអោយបានពេញលេញ
៣. មន្ថែមមន្ត្រីអោយបានច្រើនបន្ថែមទៀត
៤. ព្យាយាមអនុវត្តន៍ធ្វើមហាសន្និបាតប្រចាំឆ្នាំជាមួយសហគមន៍
៥. ចុះស្រង់ទិន្នន័យបច្ចុប្បន្នភាពរបស់សហគមន៍កសិកម្មជារៀងរាល់ឆ្នាំ
៦. ពង្រឹងសមត្ថភាពមន្ត្រីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្មអោយបានល្អប្រសើជាងមុន
៧. ត្រូវចូលរួមរាល់ការធ្វើមហាសន្និបាទរបស់សហគមន៍
៨. ផ្សព្វផ្សាយអំពីរការផ្លាស់ប្ដូរស្លាកសញ្ញាសហគមន៍ និងត្រា ដល់សហគមន៍អោយបានទូលំទូលាយ.

ចំនួនអ្នកចូលទស្សនា
Flag Counter