វគ្គបណ្តុះបណ្តាលស្តីពីអភិបាលកិច្ចល្អ ការគ្រប់គ្រងហិរញ្ញវត្ថុ និងវដ្ដនៃការគ្រប់គ្រងគម្រោង
ចេញ​ផ្សាយ ៣០ ឧសភា ២០១៨
439

ព្រឹកថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច
សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការណ៍ជាមួយអង្គការ អាយ សីុ អេស អូ (ICSO) បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី: អភិបាលកិច្ចល្អ ការគ្រប់គ្រងហិរញ្ញវត្ថុ និងវដ្ដនៃការគ្រប់គ្រងគម្រោង ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន២ គឺសហគមន៍កសិកម្មភូមិលុងឃុង និងសហគមន៍កសិកម្មល្អឺនក្រែន ក្រោមកិច្ចបើកប្រជុំដោយ លោក ង៉ែត ធារ៉ា ជាអនុប្រធានទទួលបន្ទុកការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម. សិក្ខាកាមចូលរួមសរុបចំនួន ៣០នាក់ ស្រី ១១នាក់. វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅសាលប្រជុំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ ទី២៨ ដល់៣០ ខែឧសភា ឆ្នាំ២០១៨.

ចំនួនអ្នកចូលទស្សនា
Flag Counter