ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ គ.ស ២០១៧ ការិយាល័យកសិកម្មស្រុកបរកែវ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពីដំណាំបន្លែ ដើម្បីឆ្លើយតបតាមគម្រោងវិនិយោគរបស់ឃំុ នៅភូមិប៉ាយ៉ាង ឃុំលុងឃុង ស្រុកបរកែវ ដោយមានកសិករចូលរួមសរុប ៣១នាក់ ស្រ្តី ២០នាក់។ ក្នុងពេលនោះយើងខ្ញុំក៏បានចែកពូជបន្លែមួយចំនួន ដូចជា ពូជត្រកួន ស្ពៃខៀវ ត្រសក់ ត្រប់ និងពូជសណ្តែកកួរ ដល់កសិករផងដែរ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម